06/02/2018 នគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលស្រុកពញាឭបានធ្វើការឃាត់ខ្លួនបុរសម្នាក់ក្នុងករណីគម្រាមកំហែងហែកកេរ្ដិ៍ដើម្បីទាប្រាក់ពីស្រ្ដីម្នាក់តាមរយៈសង្គម Facebook បុរសជាមុខសញ្ញាជាប់ពន្ធនាគារម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបុរសជាជនសង្ស័យរូបនេះ មានទំនាក់ទំនងជាមួយស្រ្ដីម្នាក់ដែលធ្វើការនៅប្រទេសកូរ៉េតាមរយៈហ្វេសបុករហូតទុកចិត្ដគ្នាបានថតរូបនិងឡាយវីដេអូអាក្រាតកាយជាមួយគ្នាទៅវិញទៅមក តែចុងក្រោយជនសង្ស័យខាងលើនេះបានបែកគំនិតគម្រាមកំហែងហែកកេរ្ដិ៍ដើម្បីទាប្រាក់ពីស្រ្ដីរងគ្រោះ កាលពីវេលាម៉ោង១៣និង០៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅស្រុកហ្វាសងស៊ី ខេត្តចង់គីឌូ ប្រទេសកូរ៉េ ខាងត្បូង ។ ករណីចាប់ខ្លួនខាងលើនេះធ្វើឡើងត្រង់ស្ថានីយ៍ប្រេងឥន្ធនៈ LHR ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ផា ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល រីឯស្រ្ដីរងគ្រោះឈ្មោះ ទ ច.ម.ន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពលការីនី ធ្វើការនៅប្រទេសកូរ៉េ ផ្នែកគ្រឿងឡាន ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមាន៖ ក្រដាសលេខកូដ Wing ចំនួន១៥សន្លឹក សរុបប្រាក់មានចំនួន១២,៨២០ដុល្លារសហរដ្ឋអាមេរិក ,ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-9967ចំនួន១គ្រឿង ,ទូរស័ព្ទ១គ្រឿង ,កាបូបដៃចំនួន១ មានប្រាក់៣០ដុល្លារសហរដ្ឋអាមេរិក ,អត្តសញ្ញាណប័ណ្ណ១សន្លឹក ,ខ្សែដៃ១ខ្សែ ផ្លាកទីន ,ខ្សែក១ខ្សែ ,ចិញ្ចៀន១វង់ និងខ្សែចង្កេះ១ខ្សែ ធ្វើអំពីប្រាក់ ។ ដោយឡែកទ្រព្យសម្បត្ដិបាត់បង់មាន ប្រាក់សរុបចំនួន៤៣,០០០ដុល្លារសហរដ្ឋអាមេរិក ។ ក្រោយពីស្រ្ដីរងគ្រោះទៅធ្វើការនៅប្រទេសកូរ៉េបាត់ទៅ ជនសង្ស័យនិងប្ដីស្ដ្រីរងគ្រោះបានស្គាល់គ្នាតាមរយៈការរៀនភាសារកូរ៉េ នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយរាប់អានគ្នាជាមិត្ដភក្ដិ រហូតជនសង្ស័យក្លាយជាគ្រូបង្គោលរៀនភាសារកូរ៉េជាលក្ខណៈគ្រួសារ និងស្នាក់នៅផ្ទះជាមួយក្រុមគ្រួសារស្រ្ដីរងគ្រោះផងដែរ ។ លុះរហូតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្រ្ដីរងគ្រោះបានសុំច្បាប់ថៅកែរបស់ខ្លួន មកប្រទេសកម្ពុជាវិញ ដើម្បីរៀបអាពាហ៍ពិពាហ៍ ។ លុះរៀបការហើយបានរយៈពេល៥ថ្ងៃ ស្រ្ដីរងគ្រោះបានត្រឡប់ទៅប្រទេសកូរ៉េដើម្បីធ្វើការបន្ដវិញ ។ ចាប់តាំងពីកំឡុងពេលដែលស្រ្ដីរៀបការរួចហើយនោះ ជនសង្ស័យក៏ចាប់ផ្ដើមមានទំនាក់ទំនងជាមួយស្រ្ដីរងគ្រោះតាមរយៈសង្គមហ្វេសបុក រហូតបានរយៈពេលជាងពីរខែ គឺចាប់ពីខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យនិងជនរងគ្រោះតែងតែឆាតផ្ញើរសារតបតគ្នាទៅវិញទៅមកតាមបណ្ដាញសង្គមFacebook យ៉ាងស៊ីជម្រៅ ឈានដល់សុំស្រឡាញ់គ្នាទៀតផង ។ ក្រោយពីមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតនិងសាររហូតឈានដល់ការស្រលាញ់គ្នា ជនសង្ស័យនិងជនរងគ្រោះក៏បានឆាតជាវីដេអូ ដោយថតបង្ហាញកេរ្តិ៍ភេទមើលគ្នាទៅវិញទៅមក ខណៈដែលស្រ្ដីរងគ្រោះកំពុងធ្វើការនៅប្រទេសកូរ៉េ ។ រហូតមកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យ បានបែកគំនិតប្រើមធ្យោបាយទារប្រាក់ពីជនរងគ្រោះដោយគម្រាមកំហែងថា បើមិនវេរលុយ មកឲ្យខ្លួន(ជនសង្ស័យ)ទេ ខ្លួននិងបង្ហាញរូបភាពអាក្រាតកាយទៅប្រាប់ក្រុមគ្រួសារ និងប្ដីស្រ្ដីរងគ្រោះឲ្យដឹងហើយ ។ លឺដូច្នោះ ធ្វើឲ្យស្រ្ដីរងគ្រោះមានការភ័យខ្លាចនិងខ្លាចមានភាពអាម៉ាស់ផង ភ្លាមនោះស្រ្ដីរងគ្រោះក៏យល់ព្រមផ្ញើរប្រាក់ទៅឲ្យជនសង្ស័យជាបន្ដបន្ទាប់ដោយសរុបទាំងអស់មានចំនួន៤៣,០០០ដុល្លារសហរដ្ឋអាមេរិក ។ រហូតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដោយស្រ្ដីរងគ្រោះអស់លទ្ធិភាពក្នុងរកលុយដើម្បីផ្ញើឲ្យជនសង្ស័យ ស្រ្ដីរងគ្រោះក៏ត្រឡប់មកស្រុកប្រទេសកម្ពុជាវិញ រួចបានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចដើម្បីជួយអន្ដរាគមន៍ស្វែងរកជនសង្ស័យចាត់ការតាមនីតិវិធី ។ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ស្ថានីយ៍ប្រេងឥន្ធនៈ LHR ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ។បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភពFacebook: Eav Chamroeun

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here