នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ឯឧ ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទៅចូលរួមប្រជុំវេទិកាទេសចរណ៍អាស៊ាន ដែលប្រព្រឹត្តទៅនៅទីក្រុងឈៀងម៉ែ ប្រទេសថៃ ចាប់ពីថ្ងៃទី២២- ២៦ ខែមករា ឆ្នាំ២០១៨ នេះ។
ក្នុងវេទិកានេះនឹងមានកិច្ចប្រជុំសំខាន់ៗ ថ្នាក់រដ្ខមន្ត្រីទេសចរណ៍អាស៊ាន អាស៊ានបូក៣ អាស៊ានបូកឥណ្ឌា កិច្ចប្រជុំជាមួយមជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន កូរ៉េ ដែលនឺងត្រូវចាប់ផ្តើមពីថ្ងៃទី២៥ ខែមករា នេះ។
ក្នុងវេទិកាទេចរណ៍នេះក៏មានកិច្ចប្រជុំផ្សេងៗទៀតជាច្រើន ជាអាទិ កម្មវធីជួបប្រជុំសមាគមឧស្សហកម្មទេសចរណ៍អាស៊ាន ការប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន រង្វាន់សណ្ឋាគារបៃតងអាស៊ាន រង្វាន់ ASEAN MICE Venue Standard និងរង្វាន់និរន្តរភាពទេសចរណ៍អាស៊ាន ដល់ប្រទេសសមាជិកអាស៊ាន និងកម្មវិធីពិព័រណ៍ទេសចរណ៍អាស៊ាន (TRAVEX) ដែលមានការចូលរួមរបស់ប្រត្តិបត្តិករទេសចរណ៍អាស៊ានជាអ្នកលក់ (Sellers) និងអ្នកទិញ (Buyers) ពីក្នងតំបន់ និងពិភពលោកផងដែរ។
សូមបញ្ជាក់ជូនថា វេទិកាទេសចរណ៍អាស៊ានត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាមវេនវិលជុំនៃប្រទេសជាសមាជិកទាំង១០ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរួចហើយកាលពីឆ្នាំ២០១១ នៅរាជធានីភ្នំពេញ។ បន្ទាប់ ពីព្រះរាជាណាចក្រថៃឆ្នាំ២០១៨នេះ នឹងដល់វេនប្រទេសវៀតណាមនៅឆ្នាំ២០១៩ និងប្រទេសប្រុយណេ នៅឆ្នាំ២០២០។
សូមជម្រាបថា អាស៊ានទទួលបានទេសចរប្រមាណ ១២៥លាននាក់ ក្នុងកំណើន ៩,៧% នៅឆ្នាំ២០១៧ នេះ។
រូបភាព
ប្រភព៖ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia