តាកែវ ៖ កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បង្ក្រាប​ក្រុមសង្គមងងឹត​ចិន​ចំនួន២៣៥នាក់ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ វី​អូ​អាយ​ភី(VOIP) ទៅ​ប្រទេស​ចិន ដោយ​យក​កម្ពុជា​ធ្វើជា​មូលដ្ឋាន។

ករណី​បង្ក្រាប​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន២៣៥នាក់​ក្នុងនោះ​មាន​ស្រី​ចំនួន ៣៥នាក់​ទាក់ទង​ការ​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​VOIPទៅ​ក្រៅប្រទេស​គឺ​ទៅ​ប្រទេស​ចិន។សមត្ថកិច្ច​បាន​នាំខ្លួន​ជនជាតិ​ចិន​ទាំង២៣៥នាក់ មក​ប្រគល់អោយ​នាយកដ្ឋាន​អន្តោប្រវេសន៍។

បង្ក្រាប​នេះ ស្ថិតនៅ​ស្រុក​ត្រាំកក់ និង​ស្រុក​បាទី ខេត្តតាកែវ ដោយនៅ​បួន​ទីតាំង​ផ្សេងគ្នា។ក្នុងនោះ​ទីតាំង​ទី១. ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន៦៣នាក់ (ស្រី៧នាក់)។ទីតាំង​ទី២. ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន១២នាក់(ប្រុស)។ទីតាំង​ទី៣. ស្ថិតនៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន៧០នាក់ (ស្រី២៤នាក់)និង​ទី​តាំងទី៤. ស្ថិតនៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៩០នាក់ (ស្រី៥នាក់) ។សរុប​ទាំង​បួន​ទីតាំង ចំនួន២៣៥នាក់( ស្រី៣៦នាក់)៕

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here