ប្រទះឃើញ​សាកសព​ស្ដ្រី​ម្នាក់ ឃាតករ​កាប់​ច​ញ្ច្រាំ​ជាច្រើន​កាំបិត រួច​ដាក់​ចូលក្នុង​ធុង​ទឹកកក ហើយ​យកទៅ​ទម្លាក់ចោល នៅក្បែ​រស្ពាន​ព្រែក​តា​ម៉ាក់

ខេត្តកណ្ដាល៖ នៅ​រសៀល​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះគេបានប្រទះឃើញសពស្ត្រីម្នាក់ ​ត្រូវ​ឃាតករ​កាប់​ច​ញ្ច្រាំ​ជាច្រើន​កាំបិត រួច​ដាក់​ចូលក្នុង​ធុង​ទឹកកក ហើយ​យកទៅ​ទម្លាក់ចោល នៅក្បែ​រស្ពាន​ព្រែក​តា​ម៉ាក់ ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សព​ជនរងគ្រោះ​មិនទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ក៏​មិនទាន់​ដឹងថា ជនដៃដល់​យកមក​ទ​ម្លា​ក់​ចោល​តាំងពី​ពេលណា​នោះទេ។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល កំពុង​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល ចុះទៅ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​ហើយ៕

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here