ក្រុងតាខ្មៅ: ថ្ងៃទី១៥.១២.២០១៧ករណី: គ្រោះថ្នាក់ចរាចរណ៍(ម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យរងរបួសធ្ងន់ប្រុស១នាក់និងរបួសស្រាលប្រុស១នាក់) កើតហេតុ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ នព្វស័ក ព.ស២៥៦១ថ្ងៃទី១៤ខែធ្នូ គ.ស២០១៧វេលាម៉ោង២២និង៣០នាទីកើតហេតុនៅចំណុចខាងជើងវត្តព្រែកឬស្សីប្រហែល១០០ម៉ែត្រលើផ្លូវជាតិលេខ២ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកHONDA WAVE(RSX)110ពណ៌ខ្មៅ+ក្រហម ពាក់ផ្លាកលេខកណ្តាល1S.6857(មិនពាក់មួកសុវត្ថិភាពនិងគ្មានកញ្ចក់)អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណភេទប្រុស (រងរបួសស្រាលទៅមន្ទីរពេទ្យដោយខ្លួនឯង)បើកបរក្នុងទិសដៅពីកើតទៅលិចក៏បានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាកSUZUKI VIVA 110ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1H.4570(មិនពាក់មួកសុវត្ថិភាពនិងមានកញ្ចក់)បើកបរក្នុងទិសដៅពីត្បូងមកជើងអ្នកបើកបរឈ្មោះ ជា ចន្ធី ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ(រងរបួសធ្ងន់ត្រូវបានមិត្តភក្ត្រ័ដឹកបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះដោយខ្លួនឯង)។
មូលហេតុមកពី:អ្នកបើកបរម៉ូតូHONDA WAVE (RSX)110បើកបរមិនគោរពសិទ្ធិអាទិភាព។
រូបភាព
រូបភាព
រូបភាព