ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៨ ខែកមរា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាខូយ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សពជនរងគ្រោះ មានឈ្មោះ ហ៊ុន តុលា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបប មេការសំនង់ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើត ឃុំបារាយ ស្រុកបារាយ ខេត្តកំពង់ធំ ។
នៅពេលកើតហេតុនោះ គឺមានបុរសម្នាក់ស្រវឹងស្រា បានបើករ៉ឺម៉កសណ្ដោង ដែលមិនបានបំពាក់ភ្លើង មុខ ក្រោយ ត្រឹមត្រូវ ដោយធ្វើដំណើរ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង ខណៈមកដល់ ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ទៀត ជិះម៉ូតូធំ ម៉ាកFZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-2656 បានធ្វើដំណើស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿន រួមទាំងផ្លូវងងឹត និងរ៉ឺម៉កសណ្ដោង គ្មានភ្លើងផងនោះ ក៏ភាគីខាងម៉ូតូធំ បុករ៉ឺម៉កសណ្ដោង ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ម្ចាស់ម៉ូតូធំ បែកក្បាលផុងលលាដ៏ ស្លាប់ភ្លាមៗនៅនិងកន្លែង ។ ចំណែកឯរ៉ឺម៉កសណ្ដោងវិញ បានបន្តទៅមុខយ៉ាងលឿន បានប្រហែល១០០ម៉ែត្រ បានវេចង្កូតទៅចំណែកផ្លូវម្ខាងទៀត បានប៉ះជាមួយរថយន្តគ្រឿងផ្សេងទៀត រងការខូចខាត និងម្ចាស់របួសតិចតួច ។
រូបភាព
Home khmer-news ជិះម៉ូតូលឿនលើផ្លូវងងឹតទៅជ្រុលទៅបុករ៉ឺម៉កសណ្ដោងពីក្រោយ បណ្ដាលឲ្យផុងលលាដ៏ក្បាលស្លាប់ភ្លាមៗ