រថយន្ត០១គ្រឿងមិនស្គាល់ម៉ាកពណ៍ស បានបុកជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ហើយរថយន្តបានគេចទៅបុកម៉ូតូZoomer
ស្រុកស្អាង: ករណីគ្រោះថ្នាក់ចរាចរណ៍(រវាងរថយន្តនិងម៉ូតូចំនួន០២គ្រឿង)បណ្ដាលអោយខូចខាតធ្ងន់ចំនួន០២គ្រឿងកេីតហេតុថ្ងៃពុធ១០រោច ខែមិគសិរ ឆ្នាំរកា ព-ស២៥៦១ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ គ-ស២០១៧ វេលាម៉ោង១៩និង០៥នាទីនៅចំណុច ផ្លូវលេខ២១ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
មានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក ពណ៍ ស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៍ ខ្មៅ ពាក់ផ្លាកលេខ...
ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់ធំ
ស្រុកស្អាង: ថ្ងៃពុធ០៨រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)
កើតហេតុ ៖ នៅថ្ងៃ អង្គារ៍ ០៧រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែ...
(បងប្អូនបង្កើត បានផឹកស្រាថ្នាំជាមួយគ្នាក៏បានសាកកំលាំងគ្នាម្នាក់ចូលពេទ្យម្នាក់ចូលប៉ុស្ដិ៍
ករណី៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកើតហេតុ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង០១ និង១០នាទីរំលងអាធ្រាតុ នៅចំណុច៖ ទំនប់៣៨ ភូមិព្រែកខ្នាច ឃំុលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ជនរងគ្រោះ ចំនួន ០១នាក់៖ឈ្មោះ ឃ្លិន តេង ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក...
យកមកលក់បន្តរត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារដែកឃាត់ខ្លួន
ស្រុកពញាឮ ៖ ថ្ងៃពុធ ១០រោជ ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ថ្ងែទី១៣ ខែធ្នូ ព.ស ២០១៧ករណីជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់កើតហេតុ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៩និង៣០នាទីនៅចំណុចភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
ជនសង្ស័យចំនួន០៣ នាក់ (ឃាត់ខ្លួន) ៖១-ឈ្មោះ...
បុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងប្រុសស្រី២នាក់ទៀត រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍
កណ្ដាល៖ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ យ៉ាងហោចណាស់ ក៏មានបុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងប្រុសស្រី២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគេជិះម៉ូតូលឿនបុកគ្នាពេញទំហឹង ត្រង់ចំណុចមុខផ្សារតាខ្មៅថ្មី តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនងគ្រោះ ដែលស្លាប់ឈ្មោះ ឈុន ឈឿន ភេទប្រុស អាយុ៣២ឆ្នាំ...
ឃាត់ខ្លួនយុវជនម្នាក់ ករណីចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំ នៅរតនគិរី
រតនគិរី៖ កាលពីម៉ោង៨ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ យុវជនម្នាក់ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបរកែវ សហការ ជាមួយកម្លាំងប៉ុស្តិ៍ទីងចាក់ ធ្វើការឃាត់ខ្លួន នៅត្រង់ចំណុចក្នុងផ្ទះល្វែងកម្មករស្នាក់នៅ ស្ថិតក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ពាក់ពន្ធ័ករណីចាប់រំលោភលើក្មេងស្រីអនីតិជន ក្រោយទទួលបានពាក្យបណ្ដឹងរបស់ម្ដាយជានរងគ្រោះភ្លាម។
ជនសង្ស័យឈ្មោះ ហន ហាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ...
កូនចិត្តពាលប្រសារច្រានឪពុកក្មេកធ្លាក់ពីលើគ្រែបណ្តាលឱ្យបោកក្បាលទៅនិងគល់ឈើស្លាប់
ខេត្តក្រចេះ៖ ករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់បង្ករឡើងដោយកូនប្រសារទាស់ពាក្យសំដីគ្នានិងក៏ច្រានឪពុកក្មេកទម្លាក់ពីលើគ្រែបោកក្បាលចំគល់ឈើរងរបួសធ្ងន់ក្រោយមកបាន១ថ្ងៃក៏ស្លាប់។
ហេតុការណ៍អំពើហឹង្សារនេះបានកើតឡើងនៅវេលាម៉ោង១៥.០០នាទីថ្ងថ្ងៃអង្គារ៍៣កើតខែពិសាខឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នៅចំណុចស្រែរយ៉ាភូមិត្នោត ឃុំស្រែជេះ ស្រុកសំបូរខេត្តក្រចេះ។
ប្រភពពីនគបាលស្រុកសំបូរបានឱ្យដឹងថា៖ អំពើហឹង្សារនេះបង្ករឡើងដោយឈ្មោះស៊ូ ចេត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិមិល មានទីលំនៅភូមិឃុំកើតហេតុខាងលើដែលបានច្រានឪពុកក្មេកឈ្មោះព្លូត តូប ភេទប្រុសអាយុ៧៨ឆ្នាំ ជនជាតិក្រោល ឱ្យធ្លាក់ពីលើគ្រែរហើយបោកក្បាលចំទៅនិងគល់ឈើបណ្តាលអោយសន្លប់។
ខណះជនរងគ្រោះឈ្មោះព្លូត តូប នោះស្ទុះមកវាយខ្លួន (ឈ្មោះស៊ូ ចេត) ជាកូនប្រសារ។
លុះស្អែកឡើងវេលាម៉ោង១២.៣០នាទីថ្ងៃពុធ៤កើតខែពិសាខឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៨ខែមេសា ឆ្នាំ២០១៨ឈ្មោះព្លូត តូបត្រូវជាឪពុកក្មេកនោះក៏បានស្លាប់តែម្តង។
បន្ទាប់ពីជនរងគ្រោះខាងលើបានស្លាប់ភ្លាមនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែជេះក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តច្រចេះចាត់ការតាមនិតិវិធីច្បាប់៕
ក្រសួង៖ ម្ចាស់ស្ថានីយអាចដំឡើងថ្លៃសាំងស៊ុបពែបាន ព្រោះអ្នកក្រភាគច្រើនចាក់សាំងធម្មតា
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរមក តម្លៃប្រេងសាំងលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈនានាបានឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃរអ៊ូរទាំ និងស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងពាណិជ្ជកម្ម មេត្តាពិនិត្យមើល និងស្វែងរកដំណោះស្រាយបញ្ចុះតម្លៃប្រេងសាំងឲ្យនៅទាបវិញ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។
ពាក់ព័ន្ធនឹងតម្លៃប្រេងសាំងនេះដែរ ក្រសួងពាណិជ្ជកម្មបានកំណត់តម្លៃជារៀងរាល់១០ថ្ងៃម្ដង និងតាមដានតម្លៃប្រេងសាំងនៅតាមស្ថានីយនានាជាប្រចាំផងដែរ ក៏ប៉ុន្តែនៅតែមានមតិមួយចំនួនលើកឡើងថា តម្លៃប្រេងសាំងនៅតែខ្ពស់ មិនស្របតាមការកំណត់របស់ក្រសួងឡើយ ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ជាទូទៅក្រសួងពាណិជ្ជកម្មតែងតែតាមដានលើទីផ្សារតម្លៃប្រេងអន្តរជាតិ ហើយសម្រេចកំណត់តម្លៃជូនអ្នកលក់រាយជារៀងរាល់១០ថ្ងៃម្ដងដោយយោងតាមការពិភាក្សាអន្តរក្រសួង...
ស្មានតែលុយច្រើនខំទៅឆក់មានអី…ត្រូវគេវ៉ៃលើងទក់សាច់
ស្តីពីករណី ប្រព្រឹត្តអំពើលួចលុយនៅថ្ងៃទី២៥ ធ្នូ ២០១៧ វេលាម៉ោង ២និង៣០នាទី ចំណុចផ្ទះលេខ៤០៤ ផ្លូវលំ ក្រុម១០ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បង្ករឡើងដោយជនសង្ស័យ ២នាក់ ស៊ីវិល ថ្មើរជើងជនសង្ស័យទី១មានឈ្មោះ និៈ សុខជឿន ហៅអាខ្លាភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរមិនពិតស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទី២មានឈ្មោះ...
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនបុកជាមួយ រុឺម៉កបណ្ដាលឲ្យរបួសធ្ងន់១នាក់និងស្លាប់១នាក់
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី០៩ខែមករាឆ្នាំ២០១៨វេលាម៉ោង១៣.៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកនៅចំនុចស្រែពាំងក្នុងភូមិស្ទឹងថ្មីឃុំប្រម៉ោយ បង្ករឡើងពីរថយន្តម៉ាក howosinotrukពណ៌ក្រហម(រថយន្តបែន)គ្មានស្លាកលេខនិងម៉ូតូម៉ាកវ៉េវពណ៌ខ្មៅគ្មានស្លាកលេខអូសរុឺម៉កជឹៈគ្នា០២នាក់
ក្នុងនោះរបួសធ្ងន់១នាក់និងស្លាប់១នាក់ ។
.អ៊ុក សុខា ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរជាងផ្សាដែក
ស្នាក់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ របួសធ្ងន់ .សឹម សុជាតិភេទប្រុុសអាយុ១៨ឆ្នាំរស់នៅភូមិស្ទឹងថ្មីឃុំប្រម៉ោយស្លាប់
មូលហេតុៈបើកវ៉ាជែងគ្នា ។
រីឯវត្ថុតាងយើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕