ធ្លាប់តែឃើញនៅក្នុងរឿងអាររឿងធ្វើល្បិចបារមីកូនរបស់គេចូលសណ្ឋិតឲ្យរួមរ័កជាមួយ​​​ បើមិនព្រមបងប្អូនឪពុកម្តាយកាច់ស្លាប់ទាំងអស់

(កណ្តាល)៖ស្រ្តីម្នាក់មានជម្ងឺប្រចាំកាយរាំរៃដោយជំនឿរការស្រោចទឹកបណ្តោះគ្រោះត្រូវលោកគ្រូស្រោចទឹកធ្វើល្បិចបារមីកូនរបស់គេចូលសណ្ឋិតឲ្យស្រ្តីរងគ្រោះរួមរ័កជាមួយ បើមិនព្រមបារមីនិងកាច់បងប្អូនឪពុកម្តាយនាងស្លាប់ទាំងអស់គ្មានសល់ ធ្វើឲ្យគាត់មានការផិតភ័យហើយជឿរលើការភូតកុហុករបស់គ្រូស្រោចទឹកល្មោភកាមធ្វើឲ្យស្រ្តីរងគ្រោះបានសម្រេចចិត្តរួមរ័កជាមួយ។ ហេតុកាលនេះកើតឡើងកាពីថ្ងៃទី២០ខែសីហាឆ្នាំ២០១៧ វេលាម៉ោង១០.៣០នាទីចំណុចភូមិ ជ័យឧត្តម២ ឃុំ សំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថាស្រ្តីរងគ្រោះ ឈ្មោះ ស្វាយ បូណាត ភេទ ស្រី អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករមានទីលំនៅ ភូមិ មេលោង ឃុំចេក ស្រុក ស្វាយជ្រ៊ំ ខេត្ត ស្វាយរៀង។ ជនសង្ស័យជាគ្រូស្រោចទឹក ឈ្មោះ ឯក...

អគ្គីភយ័ឆេះក្លឹបកំសាន្តLVបណ្តាលអោយអ្នកចម្រៀងម្នាក់ រងរបួសរលាកភ្លើងធ្ងន់ធ្ងរ

ក្រុងព្រះសីហនុ៖សមត្ថកិច្ចអោយដឹងថា មានអគ្គីភយ័ឆេះក្លឹបកំសាន្តLV (អិលវី) កាលពីវេលាម៉ោង២៣និង៥៥នាទីយប់ថ្ងៃទី២១កុម្ភៈ២០១៨ ផ្នែកខាងក្នុង ត្រង់ម្តុំឆាកប្រគុំតន្ត្រី បណ្តាល អោយអ្នកចម្រៀងម្នាក់ រងរបួសរលាកភ្លើងធ្ងន់ធ្ងរ ក្នុងនោះសមត្ថកិច្ចក្រុមពន្លត់ពន្លត់អគ្គីភយ័ពីបណ្តាអង្គភាពផ្សេងៗបានអន្តរាគមន៍ជួយពន្លត់រហូតដល់ម៉ោងជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២កុម្ភៈឆ្នាំ២០១៨ ទើបអាច គ្រប់គ្រងបាន។ បើតាមសមត្ថកិច្ចបញ្ជាក់ថា អ្នកចម្រៀងដែលរងរបួសរលាកភ្លើងធ្ងន់ធ្ងរនោះឈ្មោះ បូ ចាន់ណាក់ហៅវេហា ភេទប្រុសអាយុ ៣២ឆ្នាំ ជាអ្នកចម្រៀងប្រចាំក្លឹប ភ្លាមៗត្រូវបានពេទ្យមូលដ្ឋានជួយសង្គ្រោះបឋម រួចទើបបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃអគ្គីភយ័នេះ ថាបណ្តាលមកពីមូលហេតុអ្វីនៅឡើយ...

(Update): រថយន្ត Camry បុករថយន្តក្រុង នៅស្រុកក្រគរ បណ្តាលឲ្យស្លាប់៥នាក់ មានម្នាក់ជាប្រធានក្រុមប្រឹក្សាស្រុកក្រគរ និងរងរបួសច្រើននាក់ទៀត

(ពោធិ៍សាត់)៖ លោក ប៊ិន វណ្ណា អភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានថ្លែងឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងរវាងរថយន្តក្រុងកាប់ពីតូល បុកជាមួយរថយន្តរបស់លោក​ សុទ្ធ តារា ប្រធានក្រុមប្រឹក្សាស្រុក ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសារវ័ន្ត ឃុំស្នាអន្សា នាល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ បានបណ្តាលឲ្យស្លាប់ចំនួន៥នាក់ ក្នុងនោះលោក សុទ្ធ តារា ក៏បានស្លាប់ផងដែរ...

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កម្លាំងជំនាញរបស់ការិយា ល័យបានស្រាវជ្រាវ ឃាត់ខ្លួនសង្ស័យចំនួន ០២ នាក់ ដែលបានធ្វើសកម្មភាព លួចរថយន្ត ចំនួន ០៣ ករណី

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កម្លាំងជំនាញរបស់ការិយា ល័យបានស្រាវជ្រាវ ឃាត់ខ្លួនសង្ស័យចំនួន ០២ នាក់ ដែលបានធ្វើសកម្មភាព លួចរថយន្ត ចំនួន ០៣ ករណី ៖ ករណីទី ១- អំពើលួច (រថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស សេរីឆ្នាំ២០០៥ លេខតួ ៦៥០១១៩៨៧៤ លេខម៉ាស៊ីន ១៧៤១៤៥៩ ពាក់ស្លាកលេខភ្នំពេញ២AP-៧៤៨២)...

ឃាតករ​កាប់​ច​ញ្ច្រាំ​ជាច្រើន​កាំបិត រួច​ដាក់​ចូលក្នុង​ធុង​ទឹកកក ហើយ​យកទៅ​ទម្លាក់ចោល នៅក្បែ​រស្ពាន​ព្រែក​តា​ម៉ាក់

ប្រទះឃើញ​សាកសព​ស្ដ្រី​ម្នាក់ ឃាតករ​កាប់​ច​ញ្ច្រាំ​ជាច្រើន​កាំបិត រួច​ដាក់​ចូលក្នុង​ធុង​ទឹកកក ហើយ​យកទៅ​ទម្លាក់ចោល នៅក្បែ​រស្ពាន​ព្រែក​តា​ម៉ាក់ ខេត្តកណ្ដាល៖ នៅ​រសៀល​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះគេបានប្រទះឃើញសពស្ត្រីម្នាក់ ​ត្រូវ​ឃាតករ​កាប់​ច​ញ្ច្រាំ​ជាច្រើន​កាំបិត រួច​ដាក់​ចូលក្នុង​ធុង​ទឹកកក ហើយ​យកទៅ​ទម្លាក់ចោល នៅក្បែ​រស្ពាន​ព្រែក​តា​ម៉ាក់ ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។ សព​ជនរងគ្រោះ​មិនទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ក៏​មិនទាន់​ដឹងថា ជនដៃដល់​យកមក​ទ​ម្លា​ក់​ចោល​តាំងពី​ពេលណា​នោះទេ។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល កំពុង​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល ចុះទៅ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​ហើយ៕ រូបភាព

នារីវ័យក្មេងម្នាក់ត្រូវបានគេចាក់ស្លាប់ទាំងឃើញមានស្នាមចាក់នៅត្រង់ពោះ

ភ្នំពេញ៖នារីបំរើការក្នុងខារ៉ាអូខេវ័យ១៦ឆ្នាំម្នាក់បានស្រែកអោយគេជួយទាំងឃើញមានស្នាមចាក់នៅត្រង់ពោះនិងដៃហើយបានស្លាប់បាត់បង់ជីវិតខណៈពេលបញ្ជូនទៅដល់មន្ទីពេទ្យសង្ស័យជាករណីឃាតកម្ម។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ត្រង់ចំណុចបន្ទប់ជួលលេខ១០២ ជាន់ទី១ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។ ជនរងគ្រោះមានឈ្មោះ សេក ស៉ីយ៉ា ភេទស្រី ជាអ្នកបំរើការនៅក្នុងខារ៉ាអូខេ ដឹឃ្វីន ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើរនៅខេត្តកំពត់។ តាមប្រភពព័ត៌មានពីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះដែលស្នាក់នៅខាងមុខបន្ទប់ជួលកើតហេតុខាងលើបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបន្ទប់កើតហេតុបានបិទទ្វាបើកភ្លើងដោយមានសភាពស្ងប់ស្ងាត់ដូចសព្វដង។ លុះដល់វេលាកើតហេតុស្រាប់តែគាត់បានឮសម្លេងគួសទ្វារបន្ទប់ជួលរបស់គ្នាស្រែកឲ្យជួល ហើយគាត់ក៏បានបើកទ្វារបន្ទាប់ ហើយក៏ឃើញនារីរងគ្រោះដេកសន្លប់នៅខាងមុខបន្ទប់គាត់ទាំងមានស្នាមរយះនៅត្រង់ពោះនិងដៃខាងស្តាំ បន្ទាប់មកគាត់ក៏ឮសម្លេងមានមនុស្សរត់ចុះទៅក្រោយក្រោម ហើយគាត់ក៏ស្រែកឆោឡោបង្កអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ក្រោយមកប្រជាពលរដ្ឋបាននាំគ្នាជួយដឹកនារីរងគ្រោះតាមរ៉ឺម៉កកង់បីទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) តែជាអាកុសលខណៈពេលទៅដល់មន្ទីពេទ្យនារីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះធ្វើកំណត់ហេតុ...

ដូចរឿងហុងកុងអញ្ចឹងមិនដឹងជាមានកំហឹងអ្វីទេបើលសរុបទាំជនរងគ្រោះនឹងជនបង្កមានគ្នា១១នាក់

ស្រុកកោះធំ: ថ្ងៃទី២១/០២/២០១៨ម្សិលមិញនេះមានករណី: ហឹង្សាដោយចេតនាកើតហេតុនៅវេលាម៉ោង២០.៣០នាទី ថ្ងៃទី២១/០២/២០១៨ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បង្កដោយក្រុមកម្មករសំណង់សាងសង់សំណង់អគារកុក អាន ។ ជនបង្កមានគ្នា៤នាក់ មានឈ្មោះដូចខាងក្រោម : ១.ឈ្មោះ ផន ភេទ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅខេត្តកំពង់ធំ , ២.ឈ្មោះ ជា ភេទ ភេទប្រុស អាយុ២២ឆ្នាំ ៣.ឈ្មោះ...

រងរបួសធ្ងន់ទាំងពីរនាក់ មិនទាន់ស្គាល់អត្តសញ្ញាណទាំងពីរនាក់

ស្រុកពញាឮ: ថ្ងៃច័ន្ទ០៦កើត ខែមាឃ ឆ្នាំ រកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី២២ខែមករា គ.ស២០១៨ករណី:គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតហេតុថ្ងៃអាទិត្យ ០៥កើត ខែ មាឃ ឆ្នាំ រកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី២១ខែមករា គ.ស២០១៨ វេលាម៉ោង១៦.១៥នាទី លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២០_២១ចំណុចភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាលបង្កឡើងរវាងរថយន្តនិងម៉ូតូ រថយន្តម៉ាកនីសាន់ប្រភេទប៊ែនដឹកដី ពណ៍ខៀវ...

កូនចិត្តពាលប្រសារច្រានឪពុកក្មេកធ្លាក់ពីលើគ្រែបណ្តាលឱ្យបោកក្បាលទៅនិងគល់ឈើស្លាប់

ខេត្តក្រចេះ៖ ករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់បង្ករឡើងដោយកូនប្រសារទាស់ពាក្យសំដីគ្នានិងក៏ច្រានឪពុកក្មេកទម្លាក់ពីលើគ្រែបោកក្បាលចំគល់ឈើរងរបួសធ្ងន់ក្រោយមកបាន១ថ្ងៃក៏ស្លាប់។ ហេតុការណ៍អំពើហឹង្សារនេះបានកើតឡើងនៅវេលាម៉ោង១៥.០០នាទីថ្ងថ្ងៃអង្គារ៍៣កើតខែពិសាខឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នៅចំណុចស្រែរយ៉ាភូមិត្នោត ឃុំស្រែជេះ ស្រុកសំបូរខេត្តក្រចេះ។ ប្រភពពីនគបាលស្រុកសំបូរបានឱ្យដឹងថា៖ អំពើហឹង្សារនេះបង្ករឡើងដោយឈ្មោះស៊ូ ចេត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិមិល មានទីលំនៅភូមិឃុំកើតហេតុខាងលើដែលបានច្រានឪពុកក្មេកឈ្មោះព្លូត តូប ភេទប្រុសអាយុ៧៨ឆ្នាំ ជនជាតិក្រោល ឱ្យធ្លាក់ពីលើគ្រែរហើយបោកក្បាលចំទៅនិងគល់ឈើបណ្តាលអោយសន្លប់។ ខណះជនរងគ្រោះឈ្មោះព្លូត តូប នោះស្ទុះមកវាយខ្លួន (ឈ្មោះស៊ូ ចេត) ជាកូនប្រសារ។ លុះស្អែកឡើងវេលាម៉ោង១២.៣០នាទីថ្ងៃពុធ៤កើតខែពិសាខឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៨ខែមេសា ឆ្នាំ២០១៨ឈ្មោះព្លូត តូបត្រូវជាឪពុកក្មេកនោះក៏បានស្លាប់តែម្តង។ បន្ទាប់ពីជនរងគ្រោះខាងលើបានស្លាប់ភ្លាមនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែជេះក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តច្រចេះចាត់ការតាមនិតិវិធីច្បាប់៕

នគរបាលខណ្ឌមានជ័យបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ពីបទឆក់យកកាបូបស្ពាយ

រាជធានីភ្នំពេញ,ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង០២ និង០០នាទីរំលងអាធ្រាត កម្លាំងផ្នែកនគរបាលយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ដែលមានឈ្មោះ ៖ ១-ឈ្មោះ ចន រី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដឹកសាច់គោ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី២ សង្កាត់...

Follow us

0FansLike
29,100SubscribersSubscribe

Latest news