រថយន្តសាំយ៉ុងបើកលឿន ជ្រុលចង្កូតទៅបុកគូទគោយន្តកែច្នៃពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់
រតនគិរីៈ ហេតុការណ៍បានកើតឡើងកាលពី ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុច ទួលដំរីងាប់ ស្ថិតនៅភូមិក្លិះ ឃុំស៊ើង ស្រុកបរកែវ។
រថយន្ត២គ្រឿងបើកបរក្នុងទិសដៅស្របគ្នា ដល់ត្រង់ចំណុចឡើងទួលដំរីងាប់ រថយន្តសាំយ៉ុងជ្រុលចង្កូតបុកគូទគោយន្តពេញទំហឹងតែម្តង បណ្តាលឲ្យព្រូរថយន្តបានស្លាប់ភ្លាមៗ រថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AL-9586 អ្នកបើកបរក្រោយកើតហេតុរត់គេចខ្លួនបាត់។ ចំណែកព្រូឈ្មោះ ម៉ៅ សុណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូរថយន្ដ(ស្លាប់)នៅកន្លែងកើតហេតុ។ អ្នកបើកបរគោយន្ដកែច្នៃ ឈោះ្ម វឿន សីហា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី រត់គេចខ្លួនបាត់។
នគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែង រួចអូសយកមធ្យោបាយទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបកែវ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើតាមប្រពៃណី៕
រូបភាព