គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅកំពុងចាមរវាងរថយន្ដនឹងរថយន្ត ដោយ រថយន្ដ០១គ្រឿង ម៉ាកសាំយ៉ុង

ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧:០០នាទី
លើផ្លូវជាតិលេខ៦ នៅចំណុចភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងរវាងរថយន្ដនឹងរថយន្ត ដោយ រថយន្ដ០១គ្រឿង ម៉ាកសាំយ៉ុងពណ៌សរពាក់ផ្លាក លេខភ្នំពេញ ២R ៨០១៥ បើកបរដោយឈ្មោះសៀ លីវន្ដ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិខ្នា ឃុំជ្រាវ ខេត្តសៀមរាប ដែលបើកបរក្នុងទិសដៅពីជើង ទៅត្បូង ដល់ចំណុចខាងលើបានប៉ះទង្គិច ជាមួយរថយន្ត ០១គ្រឿង ម៉ាកហុីយ៉ាន់ដាយពណ៌សរ ក្រហម ពាក់ផ្លាកលេខ
ភ្នំពេញ ៣B៥០៨៤ ដែលមានសណ្ដោងរឺុម៉ក ពាក់ផ្លាកលេខបាត់ដំបង ៤A ០០០៣ ដែលចតលើចិញ្ចើមថ្នល់ ។
*ករណីនេះបណ្ដាលឲ្យ:
-ខូចរថយន្ត ២គ្រឿង លក្ខណ: ធ្ងន់ធ្ងរ
-របួសជនជាតិកូរ៉េ ចំនួន ០៨នាក់ ធ្ងន់ចំនួន ០៧នាក់
-របួសជនជាតិខ្មែរចំនួន ០១នាក់ ស្រាល ស្លាប់ខ្មែរចំនួន ០១នាក់៕

រូបភាពៈ បាភ្នំ០១


រូបភាព

រូបភាព

រូបភាព