បើកឡានដឹកដីយូរពេកជូរមាត់ពេកឃើញក្មេងស្រីអាយុ១៤ឆ្នាំបានធ្វើសកម្មភាពរំលោភតែ……
យោងពាក្យបណ្តឹង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ របស់ជនរងគ្រោះឈ្មោះ ពៀត សុចាន់ ភេទស្រី អាយុ១៤ឆ្នាំមានទីលំនៅភូមិសាលាក្រៅ សង្កាត់ភ្នៀតក្រុងសិរីសោភ័ណ ស្តីពីបទរំលោភសេពសន្ធវៈ (មិនបានសម្រេច)ប្រព្រឹត្តកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ សន ទូច ភេទប្រុសអាយុ២២ឆ្នាំមុខរបរ បើកឡានដឹកដីមានទីលំនៅភូមិព្រៃមូល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីធ្វើការសាកសួរអំពីរឿងហេតុខាងលើ តាមម្លើយសារភាពរបស់ជនសង្ស័យខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ ទៅលើជនរងគ្រោះពិតប្រាកដមែនពេលកំពុងធ្វើសកម្មភាព ម្តាយមីងរបស់ជនរងគ្រោះបានមកទាន់ក៏ស្រែកឆោឡោ ទើបជនសង្ស័យក៏គេចខ្លួនឡើងរថយន្ត ជិះចេញតែម្តង តាមចម្លើយបំភ្លឺរបស់ជនរងគ្រោះ និងម្តាយមីងដែលឃើញហេតុការណ៍ និងចម្លើយសារភាពរបស់ជនសង្ស័យឃើញមានភាពស៊ីសង្វាក់គ្នា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ។