ស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដរន្ធត់មួយ នៅកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ៩៤-៩៥ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់ឈ្មោះ រ៉ន សម្បត្តិ ភេទប្រុស អាយុប្រមាណ២៧ឆ្នាំ រស់នៅក្នុងភូមិប៊ូច្រេះ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសទិសគ្នា និងភាគីម្ខាងទៀតឈ្មោះ ណាង ភេទប្រុស រស់នៅក្នុងភូមិប្រស្និប ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជិះម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ស គ្មានស្លាកលេខ។ ស្រាប់តែមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់។
ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ខណៈសាសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនបងប្អូនសាច់ញាតិដឹកយកទៅលំនៅឋានធ្វើបុណ្យតាមប្រពៃណី៕
រូបភាព