វត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកដែលមានតម្លៃជាង៦លានរៀលត្រូវបានដកហូត រួមទាំងជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន!!!

ស្រុកអង្គស្នួល៖ថ្ងៃច័ន្ទ១៤កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិសក័ព.ស២៥៦២ ត្រូវថ្ងៃទី២៨ខែ ឧសភា ឆ្នាំ២០១៨ +ករណី ៖ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនដោយខុសច្បាប់ (ម៉ាទឹកកក) កើតហេតុ ៖ នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៨វេលាម៉ោង ១៥និង១៥នាទី ចំណុច :ផ្លូវលំ ភូមិត្រើង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនសង្ស័យចំនួន០១នាក់។(ឃាត់ខ្លួន) ឈ្មោះទន ទូច ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខមិនពិត ទីលំនៅបច្ចុប្បន្នភូមិល្វា ឃុំទំនប់ធំ ស្រុកពញាឮខេត្តកណ្តាល។
វត្ថុតាងដករួមមាន:១/ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន២៦កញ្ចប់ក្នុងនោះធំចំនួន០៤កញ្ចប់និងតូចចំនួន២២កញ្ចប់។ ២/ ទូរសព្ទដៃចំនួន០១គ្រឿងម៉ាកសិងតិចពណ៏ខ្មៅរង្វាន់លឿង ៣/ថងវេចខ្ចប់មួយចំនួន។
សភាពនៃរឿងហេតុ:
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អ ថាមានជនសង្សយ័កំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បាន ចុះដល់កន្លែងកើតហេតុ ដោយ មានការសង្សយ័ក៏បានឃាត់ខ្លួនជនសង្សយ័០១នាក់ឆែកត្រួតពិនិត្យ ខ្លួនជនសង្សយ័ ឃើញមាន ថ្នាំញៀន ចំនួន២៦កញ្ចប់ក្នុងនោះធំ០៤កញ្ចប់និងតូចចំនួន២២កញ្ចប់និងថង់វេចខ្ចប់មួយចំនួន។។នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានទិញថ្នាំញៀន ពីជនមិនស្គាល់ឈ្មោះនៅភ្នំពេញទិញម្តងតំលៃ៦៥០០០០០រៀល(ប្រាំមួយលានហាសិបមុឺនរៀល) យកមកលក់បន្ត បច្ចុប្បសង្សយ័បានបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។


រូបភាព

រូបភាព

រូបភាព