ស្រុកកៀនស្វាយ: ថ្ងៃទី១៥.១២.២០១៧ករណី:គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោករវាងម៉ូតូនិងរថយន្តបណ្តាលឲ្យស្លាប់០១នាក់ភេទប្រុស ម៉ូតូខូចស្រាល០១គ្រឿងនៅថ្ងៃព្រហស្បតិ៍១១រោចខែមិគសិរឆ្នាំរការ​ នព្វស័ក២៥៦១ត្រូវនឹងថ្ងៃទី ១៤.១២.២០១៧វេលាម៉ោង ១៨:១០នាទីមានករណីគ្រោះថ្នាក់ចរារណ៍ មួយករណីកើតឡើងនៅ់លើផ្លូវជាតិលេខ១ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ចំណុច:ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ករណីនេះកើតឡើងរវាងម៉ូតូម៉ាកHONDA CBR ពណ៌ក្រហមប្រភេទប្រុស ពាក់ផ្លាកលេខ ភ្នំពេញ 1CC-6080 បើកបរដោយឈ្មោះអុន ទ្រុង ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ។ពេលមកដល់ចំណុកើតហេតុខាងលើបើកបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេងដៃមកបុកជាមួយរថយន្តមិនស្គាល់អត្តសញ្ញាណដែលបើកមកពីអ្នកលឿងទៅភ្នំពេញស្របទិសដៅគ្នាបណ្តាលអោយស្លាប់អ្នកបើកម៉ូតូ ឈ្មោះ អុន​ ទ្រុង​ នៅកន្លែងកើតហេតុ ។ រថយន្តបានបើករត់គេចបាត់។ម៉ូតូខូចស្រាល០១គ្រឿង តាមការសន្និដ្ឋានៈ-អ្នកបើកបរម៉ូតូឈ្មោះ អុន ទ្រុង ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកបត់ឆ្លងកាត់ថ្នល់។

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here