ករណី ៖ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កើតហេតុនៅថ្ងៃទី៧ខែ ធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០១ និង ៤៥នាទី យប់។ចំណុចមុខហាងម្លប់ស្វាយ ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ខេត្តកណ្តាល ។ជនសង្ស័យចំនួន០១នាក់ (ឃាត់ខ្លួន)ឈ្មោះ សា ឡាវី ភេទ ប្រុស អាយុ២៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិព្រែកសំរោង ២ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន០៤ កញ្ចប់តូច.ទូរសព្ឌ័ដៃ ០១គ្រឿងម៉ាកNOKIA អិនចុចពិល ពណ៍ ខ្មៅសភាពនៃរឿងហេតុនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននិងកំលាំងអន្តរាគមន៍ក្រុងតាខ្មៅ បានជិះល្បាតតាមភូមិសាស្រ្ត ក៍បានជួបជាមួយជនសង្ស័យ មានគ្នាចំនួន ០៣ នាក់ ដោយមានការសង្ស័យកំលាំងសម្ថតកិច្ចយើងក៍បានហៅសួរនាំ ស្រាប់តែជនសង្ស័យ០២ នាក់ទៀតបានបោះថ្នាំញៀនចោលទៅលើដី ហើយរត់គេខ្លួន កំលាំងយើងក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សា ឡាវី រួមហ្នឹងថ្នាំញៀនចំនួន ០៤ កញ្ចប់ តូច នៅកន្លែងកើតហេតុតែម្តង ។នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ សា ឡាវី បានឆ្លើយសារភាពថា ថ្នាំញៀនខាងលើ ជារបស់បក្ខពួករបស់ខ្លួន ឈ្មោះ អាក្របី និង ឈ្មោះ ណាក់ ភេទ ប្រុស ដែលរត់គេចខ្លួនដោយទិញក្នុងគោលបំណងយកទៅលក់បន្តទៀត ហើយខ្លួនខ្ញុំធ្លាប់ប្រើប្រាស់ថ្នាំញៀនបានរយះពេល ១ ឆ្នាំជាងហើយ ក្រៅពីប្រើប្រាស់ថ្នាំញៀន ខ្លួនមិនធ្លាប់ប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ អ្វីឡើយ ។បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here