ករណី៖ កិច្ចប្រតិបត្តិការបង្រ្កាបល្បែងសុីសង(កន្ទុយលេខ)កើតហេតុថ្ងៃទី០៦.១២.២០១៧ វេលាម៉ោង១៤.៣០នាទីនៅចំណុចកន្លែងលក់កាហ្វេគ្មានយីហោ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យ០១នាក់ឈ្មោះ ឃ្លៀង ស្រីលិន ភេទស្រី អាយុ២២ឆ្នាំជនជាតិខែ្មរ មុខរបរ កត់កន្ទុយលេខ នៅភូមិត្រពាំងវែង ឃុំឆក់ឈើនាងស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
១-ម៉ាសុិនគិតលេខ(Casio)០១
២-ទូរសព្ទដៃ០១គ្រឿងម៉ាក iPhone6+
៣-សៀវភៅកត់លេខឆ្នោត០១
ក្បាល
៤-ក្រដាស់កត់លេខឆ្នោតវៀត
ណាមជាច្រើនសន្លឹក។
៥-កាបោន០២សន្លឹក។
៦-លុយរៀល៨.៥០០រៀល
៧-ប៊ិច០២ដើម។

សភាពនៃរឿងហេតុ
នៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនថានៅទីតាំងខាងលើមានលេងល្បែងសុីសងកន្ទុយលេខ កម្លាំងជំនាញ ចុះទៅបង្ក្រាបឃាត់បានជនសង្ស័យ០១នាក់។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថាខ្លួនចេះកត់កន្ទុយលេខវៀតណាមរយះពេលជាង១ឆ្នាំមកហើយៗ បង់លុយឲ្យអាវុធហត្ថស្រុកក្នុង០១ខែ ១០០$ដុល្លារ ហើយទើបតែឈប់បង់លុយឲ្យ ពីខែ០៥.២០១៧នេះទេ។ដោយសារកត់មិនសូវបានលុយ។

បញ្ជាក់ក្នុង១ថ្ងែកត់បានចំនួនពី(៣០០.០០០រៀល ទៅ៤០០.០០០រៀល)។
កន្លែងកត់កន្ទុយលេខម្ចាស់ផ្ទះឈ្មោះចាន់ សុខាហៅតឿភេទ ស្រីអាយុ៤៦ឆ្នាំ ត្រូវជាម្តាយបង្កើតជនសង្ស័យ។ ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ។

ប្រភព៖Eav Chamroeun

LEAVE A REPLY

Please enter your comment!
Please enter your name here