ករណី: អំពើលួច(លួចទូរស័ព្ទដៃ)កើតហេតុ:ថ្ងៃទី០៤.១២.២០១៧ វេលាចន្លោះពីម៉ោង ១ទៅម៉ោង២រំលងអាធ្រាត នៅចំណុច:ផ្ទះរបស់ជនរងគ្រោះឈ្មោះភោគ រតនា នៅភូមិក្អមសំណរ
ក្រោមឃុំក្អមសំណរស្រុកលើកដែកខេត្តកណ្តាល។ជនរងគ្រោះ០១នាក់ឈ្មោះភោគ រតនា.ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរមុខរបរកសិករមានទីលំនៅៗភូមិឃុំកើតហេតុខាងលើ ។

ជនសង្ស័យចំនួន០៣នាក់÷
១.ឈ្មោះសុខ ឆាងឈុន ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅៗភូមិឃុំកើតហេតុខាងលើ(ឃាត់ខ្លួន) ២.ឈ្មោះកុច សុភ័ក្រ(តុង) ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរកម្មករមានទីលំនៅៗ
ភូមិឃុំកើតហេតុខាងលើ.(ឃាត់ខ្លួន)។ ៣.ឈ្មោះ បូរី ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានទីលំ
នៅៗភូមិឃុំកើតហេតុជាមួយគ្នា (គេចខ្លួន)។

ជនសង្ស័យ

វត្ថុតាងចាប់យករួមមាន÷ទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយអេសពណ៌ ទឹក
មាស ចំនួន១.(មួយ) ទូរស័ព្ទដៃ ម៉ាកអាយហ្វូនស៊ិច(ស៊ីងកាពួ)ពណ៌ទឹកមាស បិទស្កត់ពីក្រោយពណ៌ក្រហមឈាមជ្រូក.ចំនួន១.(មួយ)។សភាពនៃរឿងហេតុ.÷ដំបូងនៅថ្ងៃទី០៣.១២.២០១៧.វេលាម៉ោង៨យប់រហូតដល់ម៉ោង១២អាធ្រាតជនរងគ្រោះឈ្មោះ ភោគ រតនានិងប្រពន្ធបានអង្គុយមើលទូរទស្សន៍រួចហើយក៍នាំគ្នាចូលទៅដេក.។
លុះមកដល់ម៉ោងប្រហែល៥និង៣៥នាទីទៀបភ្លឺទើបឈ្មោះសិទ្ធិមុន្នីដែលត្រូវជាកូនរបស់ភោគរតនាឃើញទ្វាផ្ទះខាងក្រោយបើកចំហរហើយរកទូរស័ព្ទមិនឃើញនិងឃើញទូរខោអាវរញ៉េរញ៉ៃទើបនាំគ្នាដឹងថាមានចោរចូលផ្ទះលួចសម្ភារ:រួចក្រោយមកឈ្មោះភោគរតនាក៍បានតេទូរស័ព្ទមកលោកនាយប៉ុស្តិរដ្ឋបាល។ក្រោយពេលបានទទួលដំណឹងនេះហើយកំលាំងយើងក៍បានចុះដល់កន្លែងកើតហេតុនិងធ្វើការពិនិត្យកន្លែងកើតហេតុនិងតាមរកមុខសញ្ញា។

វត្ថុតាងចាប់យក

លុះស្អែកឡើងថ្ងៃទី០៥.១២.២០១៧.វេលាម៉ោងប្រហែល១១និង១០នាទីកំលាំងយើងក៍បានរកឃើញជនសង្ស័យទាំង០២នាក់ខាងលើរួចនាំមកធ្វើការសាកសួរនៅប៉ុស្តិរដ្ឋបាលក្អមសំណរ.ពេលនោះជនសង្ស័យទាំង០២នាក់ខាងលើបានឆ្លើយសារភាពថា.ខ្លួនបានចូលលួចទូរស័ព្ទចំនួន០២គ្រឿងនៅផ្ទះឈ្មោះភោគរតនានេះពិតប្រាកដមែន. ក្រោយពេលធ្វើការសាកសួរចប់ ប៉ុស្តិរដ្ឋបាលក៍បានបញ្ជូនជនសង្ស័យទាំង០២នាក់និងវត្ថុតាងមកកាន់
ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តរចាត់ការបញ្ជូនតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here