ករណី៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកើតហេតុ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង០១ និង១០នាទីរំលងអាធ្រាតុ នៅចំណុច៖ ទំនប់៣៨ ភូមិ​​ព្រែកខ្នាច ឃំុលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ជនរងគ្រោះ ចំនួន ០១នាក់៖ឈ្មោះ ឃ្លិន តេង ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ រងរបួសត្រង់ក្ដោងច្រមុះ និងដៃខាងស្ដាំ ។

ជនសង្ស័យ ០១នាក់៖ឈ្មោះ ឃ្លិន ផេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មានមុខរបរ នេសាទ (ឃាត់ខ្លួន)
សម្ភារះវត្ថុតាង ៖ កាំបិតបុ័ងតោ ចំនួន ០១ ។
សភាពរឿងហេតុ: នៅមុនពេលកើតហេតុខាងលើ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រមាណជា ២២ និង ០០នាទី ជនរងគ្រោះ ឃ្លិន តេង និង ជនសង្ស័យ ឃ្លិន ផេង (បងប្អូនបង្កើត) បានផឹកស្រាថ្នាំជាមួយគ្នា នៅទំនប់៣៨ ។ លុះរហូតដល់ពេលកើតហេតុខាងលើ ជនរងគ្រោះ បានដេញអោយជនសង្ស័យត្រលប់ទៅផ្ទះ ព្រោះពេលយប់ជ្រៅហើយ តែជនសង្ស័យមិនទៅ និងបានទាញយកបារីពីជនរងគ្រោះមកជក់ តែជនរងគ្រោះមិនអោយ និងបានវាយទៅលើជនសង្ស័យជាប្អូនមួយដៃ ធ្វើអោយជនសង្ស័យខឹង ក៏បានដើរទៅផ្ទះម្ដាយដែលនៅក្បែរនោះ រួចបានយកកាំបិតបុ័ងតោចំនួន០១ ពីផ្ទះម្ដាយមកកាប់លើជនរងគ្រោះវិញ បណ្ដាលអោយត្រូវជនរងគ្រោះចំក្ដោងច្រមុះ និងដៃខាងស្ដាំរងបួសជាម្ងន់ ។ ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុក និងរាយការណ៍មកនគរបាលប៉ុស្ដិ៍លើកដែក ។ ក្រោយទទួលបានព័ត៌មាននេះភ្លាមនគរបាលប៉ុស្ដិ៍ បានចុះដល់កន្លែងកើតហេតុ រួចបាននាំខ្លួនជនសង្ស័យ ឃ្លិន ផេង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here