ខេត្តកំពង់ស្ពឺ-អ្នកឃើញហេតុការណ៍ផ្ទាល់ប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះគ្នា រវាងរថយន្តដឹកសុីម៉ង់ត៍ជាមួយរថយន្តតួរីស នៅផ្លូវជាតិលេខ៤ ម្តុំជិតបន្ទាយកងទព័ស្រែខ្លុងក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃត្រង់ ថ្ងៃទី៤ខែធ្នូឆ្នាំ២០១៧នេះ។បើតាមពលរដ្ឋដ៍ដែលបញ្ជាក់ថា អ្នកជិះក្នុងរថយន្តតួរីសមានគ្នា៦នាក់ ក្នុងនោះមានមនុស្ស២នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ ហើយថាហេតុការណ៍នេះកើតឡើងក្នុងពេលដែលរថយន្តដឹកសុីម៉ង់ត៍បើកគេច រថយន្តក្រុងមួយគ្រឿងដែលខូចចតនៅចិញ្ចើមផ្លូវ រួចក៍ជ្រុលទៅបុកចំពីមុខរថយន្តតួរីស បើកបរទិសដៅពីភ្នំពេញ(បញ្ច្រាសទិសគ្នា)៕(បញ្ជាក់ នេះជារបាយការណ៍បឋមទទួលបានពីពលរដ្ឋ មិនមែនជារបាយការណ៍របស់សមត្ថកិច្ចទេ ប្រសិនបើខ្វះចន្លោះត្រង់ចំណុចណាមួយនឹងធ្វើការកែប្រែតាមក្រោយ)

LEAVE A REPLY

Please enter your comment!
Please enter your name here